ជ្រើសរើសភាសា: Khmer Khmer English English
វិបស្សនាស្តីពី សមិទ្ឋផល និងបញ្ហាប្រឈមការគ្រប់គ្រងចំណាយចរន្តឆ្នាំ ២០២៤របស់នាយកដ្ឋានហិរញ្ញកិច្ច នៅសណ្ឌាគារ ARAYA ANGKOR RESIDENCEខេត្តសៀមរាប
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤

នាថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅសណ្ឋាគារ ARAYA ANGKOR RESIDENCEខេត្តសៀមរាប លោក លីពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញចំនួន ០១រូប របស់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី សមិទ្ឋផល និងបញ្ហាប្រឈមការគ្រប់គ្រងចំណាយចរន្តឆ្នាំ ២០២៤ របស់នាយកដ្ឋានហិរញ្ញកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកត្តម ហ៊ាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីក្រុមកាងារតាមអគ្គនាយកដ្ឋាន អង្គភាពនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ។

ព័ត៌មានទាក់ទង